(VOV)_នាព្រឹកថ្ងៃទី ២៣ធ្នូ នៅខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម) បាន
ប្រព្រឹត្តទៅ ពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិ ១៩ ពីកំពង់ផែរ Quy Nhon ទៅដល់
ផ្លូវជាតិ ១A ។ ផ្លូវជាតិ១៩ ជារបៀងមួយក្នុងចំណោមរបៀងដឹកជញ្ជូនសំខាន់
ចំនួន៥ របស់តំបន់ប៉េកខាងត្បូង ភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ អនុ
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា÷
“ នេះគឺជាខ្សែរផ្លូវដឹកជញ្ជូនដ៏សកម្ម ជាមួយច្រកទ្វាគឺកំពង់ផែរ Quy Nhon ។ ដូច្នេះ ការវិនិយោគ លើកកំពស់គុណភាពផ្លូវជាតិ ១៩ នឹងបង្កលក្ខណះអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងធានាសន្តិសុខ ការពារប្រទេសផងដែរ។”
|
ពិធីបើកការដ្ឋាន សាងសង់ផ្លូវជាតិ១៩នៅខេត្ត Binh Dinh(http://www.ktdt.com.vn/) |
មុននោះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ គណះកម្មាធិការប្រជាជនខេត្ត Binh Dinh នារសៀល
ថ្ងៃទី ២២ ធ្នូ៕